ផលប្រយោជន៍នៃសិល្បៈ និងជីវិតរស់នៅដែលពោរពេញទៅដោយសិល្បៈ

on Thursday, 18 August 2016. Posted in Parenting Tips

artful

អ្នក​ជំនាញ​ផ្នែក​អប់រំ បាន​បង្ហាញ​ឱ្យ​ដឹង​ថា សិល្បៈ អាច​ជួយ​បង្កើន​ជំនាញ​នៃ​ការ​ប្រើ​ញាណ ការ​អភិវឌ្ឍ​ប្រព័ន្ធ​ប្រសាទ និង​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជា​ដើម ហើយ​វា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្រៀន​ និង​ការ​យល់​ដឹង​អំពី​គន្លឹះ​សំខាន់ៗ​នៃ​មុខ​វិជ្ជា​ផ្សេង​ទៀត​ដូច​ជា ការអាន ការសរសេរ  គណិតវិទ្យា និង​វិទ្យាសាស្ត្រ​ជា​ដើម។

អ្នក​ជំនាញ​ផ្នែក​ព្យាបាល​ជំងឺ​ម្នាក់​បាន​មាន​ប្រសាសន៍​ថា សិល្បៈ ពិត​ជា​មាន​តម្លៃ ព្រោះ​វា​អាច​ជួយ​ឱ្យ​ក្មេងៗ​ដំណើរការ​ពិភព​របស់​ពួក​គេ ជួយ​ដោះ​ស្រាយ​ភាព​ភ័យ​ខ្លាច​ក្នុង​វិធី​មួយ​ដែល​មាន​សុវត្ថិភាព និង​ ដោយ​សារ​តែ​វា​ជួយ​ពួក​គេ​ក្នុង​ការ​ត្រិះរិះ​ពិចារណា​ទៀត​ផង។

អ្នក​ជំនាញ​ផ្នែក​សិល្បៈ​បាន​បង្ហាញ​ថា សិល្បៈ មាន​សារសំខាន់​ម្យ៉ាង ប្រៀប​ដូច​ជា​ប្រភព​នៃ​សម្រស់​ និង​ការ​បង្ហាញ​មួយ​ដែល​សាមញ្ញ​សម្រាប់​ដំណើរ​ការ​នៃ​ការ​បង្កើត​អ្វី​មួយ។

ឪពុកម្តាយ​បាន​ប្រាប់​ឱ្យ​យើង​ដឹង​ថា សិល្បៈ​គឺ​ជា​និមិត្ត​រូប​មួយ​សម្រាប់​គ្រួសារ​របស់​ពួក​គេ ព្រោះ​វា​បាន​រក្សា​ទំនាក់ទំនង និង​​ភាព​សប្បាយ​រីករាយ រួម​ជាមួយ​នឹង​ការ​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក។

សិល្បៈ​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ភាព​ច្នៃ​ប្រឌិត កត្តា​សំខាន់​សម្រាប់​ភាព​ជោគ​ជ័យ​របស់​បុគ្គល​នីមួយៗ សម្រាប់​អង្គភាព និង​វប្បធម៌​ជា​ដើម។

ចំណុច​សំខាន់​នោះ​គឺ​ថា សិល្បៈ​អាច​ជា​វត្ថុ​អរូបិយ​មួយ បើសិន​ជា​កុមារ​ចាប់​ផ្ដើម​មាន​ទំនាក់​ទំនង​ជាមួយ​វា ពួកគេ​នឹង​រៀន​វា​កាន់​តែ​លឿន និង​ឆាប់​ចេះ។

ខាង​ក្រោម​នេះ​គឺ​ជា​ហេតុផល​ខ្លះៗ​ដែល​បាន​បង្ហាញ​ពី​ភាព​រីក​ចម្រើន​របស់​កុមារ​ដែល​ចាប់​ផ្ដើម​បង្កើត ឬសិក្សា​សិល្បៈ។

សិល្បៈជួយបង្កើនភាពច្នៃប្រឌិត

ភាព​ច្នៃ​ប្រឌិត គឺ​ជា​សមត្ថភាព​នៃ​ការ​គិត​ដ៏​វ័យ​ឆ្លាត​មួយ​ដែល​អាច​ធ្វើ​ឱ្យ​គំនិត​ពីរ​ផ្សេង​គ្នា​អាច​បញ្ចូល​បង្កើត​បាន​ជា​គំនិត​ថ្មី​មួយ។

ដំណោះស្រាយ​សម្រាប់​បញ្ហា​ចម្បង និង​របក​គំហើញ​ថ្មីៗ ត្រូវ​បាន​រួម​បញ្ចូលគ្នា​ដើម្បី​ភាព​ច្នៃ​ប្រឌិត។

សមត្ថភាព​ច្នៃប្រឌិត គឺ​ជា​និមិត្ត​រូប​ឈាន​ទៅ​រក​ភាព​ជោគជ័យ​របស់​កូន​ពួក​យើង​ និង​ភាពរុងរឿង​របស់​ពិភពលោក​របស់​ពួក​យើង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ជាង​ពេលណាៗ​ទាំង​អស់ ខណៈ​ពេល​ដែល​យើង​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​ជា​ច្រើន​ដូច​ជា ជម្លោះ​ពូជ​សាសន៍ សង្គ្រាម ការ​កើន​ឡើង​កម្ដៅ​ពិភព​លោក និង​ដំណើរ​នៃ​ការ​ផុត​ពូជ​ជាដើម។

បុគ្គលម្នាក់ៗ អង្គភាពនីមួយៗ  និង​រដ្ឋាភិបាល កំពុង​ព្យាយាម​ស្វែង​រក​ឃើញ​នូវ​ដំណោះ​ស្រាយ​ថ្មីៗ​ជា​រៀង​រាល់​ថ្ងៃ។

យោងតាម​មូល​និធិ​សិល្បៈ​កុមារ​អន្តរជាតិ បាន​បង្ហាញ​ពី​ការ​ស្រាវជ្រាវ​មួយ​ថា កុមារ​ដែល​ទទួល​មាន​សមត្ថភាព​ពិសេស​ក្នុង​វិស័យ​សិល្បៈ មាន​សមត្ថភាព​ពិសេស​ក្នុង​ការ​គិត​ពី​ភាព​ច្នៃ​ប្រឌិត​ថ្មីៗ ភាព​ជា​ម្ចាស់​ដើម​នៃ​សមិទ្ធិផល​ណា​មួយ ការ​រក​ឃើញ និង​ការ​បង្កើត​កម្មសិទ្ធិ​បញ្ញា ដែល​ជា​បង្ហាញ​ពី​ភាព​ជោគជ័យ​ផ្ទាល់​ខ្លួន និង​ភាព​រីក​ចម្រើន​នៅ​ក្នុង​សង្គម​នា​សតវត្សន៍ទី ២១។

សិល្បៈជួយជំរុញទំនាក់ទំនងផ្នែកប្រព័ន្ធប្រសាទ

សិល្បៈ គឺ​ជា​សកម្មភាព​មួយ​ដែល​អាច​ប្រើ​វិញ្ញាណ​ទាំង​អស់​ដូច​ជា ចក្ខុ​វិញ្ញាណ សោតវិញ្ញាណ កាយវិញ្ញាណ និង​ជីវ្ហាវិញ្ញាណ អាស្រ័យ​លើ​សកម្មភាព​ណា​មួយ។

សិល្បៈជួយជំរុញជំនាញនៃការគិត និងធ្វើសកម្មភាព

ពេល​ដែល​ក្មេង​ម្នាក់​រៀន​ពី​របៀប​នៃ​ការ​គ្រប់​គ្រង​ការ​គូស​វាស ​នោះ​ពួក​គេ​នឹង​បង្កើត​បាន​នូវ​រូប​រាង​ជា​ច្រើន​ផ្សេងៗគ្នា ដោយ​ពេល​ខ្លះ រូប​រាង​ទាំង​អស់​នោះ​អាច​មាន​សារសំខាន់​ដល់​ការ​សរសេរ​ជា​អក្សរ​នៃ​អក្ខរក្រម​ណា​មួយ។

សិល្បៈជួយអភិវឌ្ឍសមត្ថភាពដោះស្រាយបញ្ហា

សិល្បៈ​បែប​បើក​ចំហរ ឬ​សិល្បៈ​បែប​ច្បាស់​លាស់ គ្មាន​អ្វី​ផ្សេង​ក្រៅ​ពី​ឱកាស​ក្នុង​ការ​ជ្រើស​រើស​មិន​ឈប់​ឈរ ការ​បញ្ចប់​សេចក្ដី​ណា​មួយ ការ​សម្រេច​ចិត្ត​ពី​ការ​ទាយ​លើ​ទី​ពីរ និង​លទ្ធផល​នៃ​ការ​វាយ​តម្លៃ។

កុមារ​កាន់​តែ​មាន​អារម្មណ៍​ងាយ​ស្រួល​ជាមួយ​នឹង​អ្វី​ដែល​មិន​ប្រាកដ ហើយ​នៅ​តែ​រក្សា​ខ្លួន​ជា​អ្នក​គិត​ដែល​ចេះបត់​បែន​តាម​កាលៈ​ទេសៈ ដែលទាំង​នេះហើយ​គឺ​ជា​គន្លឹះ​នៃ​ភាព​ច្នៃ​ប្រឌិត និង​ទំនុកចិត្ត។

ហើយ​ពេល​ដែល​ពួក​គេ​មាន​បទ​ពិសោធន៍​កាន់​តែ​ច្រើន​ជាមួយ​នឹង​សម្ភារ និង​វិធី​សាស្ត្រ​ផ្សេងៗ ពួក​គេ​ក៏​ទំនង​ជា​អាច​សាក​ល្បង​ប្រើ​ការ​បង្កើត​ថ្មី ឬ​គំនិត​ថ្មី​បាន​ផង​ដែរ។

សិល្បៈអាចជួយឱ្យក្មេងៗយល់ពីខ្លួនរបស់ពួកគេ និងពិភពលោករបស់ពួកគេ

ក្មេងៗ​មាន​សមត្ថភាព​អាច​ទទួល​យក​ព័ត៌មាន​ថ្មីៗ​ដ៏​ច្រើន ហើយ​ពួក​គេ​ត្រូវ​ការ​អនុវត្ត​នូវ​អ្វី​ដែល​ពួក​គេ​បាន​រៀន​ក្នុង​វិធី​ដែល​មាន​សុវត្ថិភាព និង​រហ័ស​បំផុត។

សិល្បៈ អនុញ្ញាត​ឱ្យ​ពួក​គេ​អាច​ស្វែង​រក​នូវ​អារម្មណ៍ និង​ការ​ដោះ​ស្រាយ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ និង​ព្រឹត្តិការណ៍​សំខាន់ៗ​ក្នុង​ជីវិត​របស់​ពួក​គេ។

សិល្បៈគឺជារបស់ម្យ៉ាងដែលផ្តល់អារម្មណ៍សុវត្ថិភាពដល់កុមារ។

អារម្មណ៍ និង​គំនិត​អាច​ត្រូវ​បាន​កាត់​បន្ថយ​ក្នុង​ទំហំ​នៃ​ការ​គ្រប់គ្រង និង​រៀប​ចំ​តាម​ការ​ចង់​បាន។

ចលនា រូបភាព ពណ៌ ខ្សែបន្ទាត់​ និង​ការ​ស្រមើស្រមៃ អាច​ជួយ​ឱ្យ​ក្មេងៗ​បង្ហាញ​ពី​ពួក​គេ​ក្នុង​វិធី​ផ្សេងៗ​ ដែល​វិធី​ដែល​គេ​មិន​អាច​ប្រើ​ពាក្យ​សម្ដី ឬ​ក៏វិធី​ដែល​អាច​ផ្ដល់​នូវ​អារម្មណ៍​កក់​ក្ដៅ​ដល់​ពួក​គេ​ជាង​ការ​ប្រើ​ពាក្យ​សម្ដី។

នៅពេល​ដែល​ពួក​យើង​លើក​ទឹក​ចិត្ត​កូនៗ​របស់​ពួក​យើង​ឱ្យ​ចេះ​ស្វែង​រក​នូវ​សិល្បៈ គឺ​បាន​ន័យ​ថា​យើង​លើក​ទឹក​ចិត្ត​ពួក​គេ​ឱ្យ​ចេះ​ម្ចាស់​ការ​លើ​ខ្លួន​របស់​ពួក​គេ រូប​រាង​របស់​ពួក​គេ វត្ថុ​ដែល​គេ​ប្រើ និង​វិធី​សាស្ត្រ​ដែល​គេ​ប្រើ។

យើង​បាន​ផ្តល់​នូវ​មធ្យោបាយ​ជា​ច្រើន​ដើម្បី​ឱ្យ​ពួក​គេ​អាច​បង្ហាញ​ពី​ខ្លួន​របស់​ពួក​គេ។

ក្នុង​នាម​ជា​ឪពុក​ម្តាយ និង​ជា​គ្រូ​បង្រៀន យើង​អាច​ផ្តល់​ឱ្យ​ពួក​គេ​នូវ​បរិយាកាស​មួយ​ដែល​មាន​សុវត្ថិភាព​ដើម្បី​ពិសោធន៍ បង្កើត​អ្វី​មួយ ដែល​ពួក​គេ​អាច​សួរ​សំណួរ​បាន និង​អាច​ប្រើ​ប្រាស់​សម្ភារ​ដែល​គេ​ត្រូវ​ការ​។

អ្វីដែល​យើង​ធ្វើ​ទាំង​អស់​នេះ​មិនមែន​ដើម្បី​ឱ្យ​ពួក​គេ​មាន​អាជីព​ជា​សិល្បករ​ទេ តែ​ពួក​យើង​ចង់​ចិញ្ចឹម​កូន​ដែល​មាន​ជំនឿ​ចិត្ត និង​មាន​ភាព​កក់​ក្ដៅ​ចំពោះ​អ្វី​ដែល​ពួក​គេ​បាន​បង្កើត​ក្នុង​ទម្រង់​ផ្សេងៗ។

សិល្បៈជួយឱ្យក្មេងមានទំនាក់ទំនងល្អ

សិល្បៈ គឺ​ឧបករណ៍​សម្រួល​មួយ​ដែល​ជួយ​បង្កើត​ចំណង់​ចំណូល​ចិត្ត​ដែល​ដូច​គ្នា​សម្រាប់​កុមារ​ដែល​មិន​ដែល​ស្គាល់​គ្នា និង​កុមារ​ដែល​មាន​ចំណង់​ចំណូល​ចិត្ត​ដូច​គ្នា ឬ​ខុស​គ្នា​ជាដើម។

វា​អាច​ជួយ​មនុស្ស​គ្រប់​វ័យ គ្រប់​ជាតិ​សាសន៍ គ្រប់​សមត្ថភាព និង​គ្រប់​ភាសា​ទាំង​អស់​ឱ្យ​មាន​ទំនាក់​ទំនង​គ្នា​ក្នុង​សកម្មភាព​ដែល​ពួក​គេចូល​ចិត្ត​ធ្វើ​ដូច​គ្នា៕

Leave a comment

Please login to leave a comment. Optional login below.

Contact Us

Address

#168, Street 156
Phnom Penh, Cambodia 
This email address is being protected from spambots. You need JavaScript enabled to view it. 
Make appointment or visit school

Telephone

095 712 165 / 023 6312 857

Early Childhood Education

Teacher Training

Teacher training for those who may wish to follow Liberty Education's  curriculum can be arranged by appointment. Please contact the school for more information.