ថ្នាក់បឋមសិក្សាភាសាខ្មែរ

  • 1
  • c1
  • k1
  • t1

សាលា​អន្តរជាតិ លីបឺធី យើង​ខ្ញុំ​មាន​បើក​ថ្នាក់ បឋម​សិក្សា​ភាសាខ្មែរ ដោយ​មាន​កម្មវិធី​សិក្សា​ស្រប តាម​សាលា​រដ្ឋ និង​ទទួល​ស្គាល់​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា។ ថ្នាក់​នីមួយៗ​មាន​គ្រូ​បង្រៀន​ដែល​មាន​បទ​ពិសោធន៍​ក្នុង​ការ​បង្រៀន​ច្បាស់លាស់ មាន​វិជ្ជាជីវៈ និង​មាន​គរុកោសល្យ​ត្រឹម​ត្រូវ។ កម្មវិធី​សិក្សា​សម្រាប់​ថ្នាក់​ពេញ​មួយ​ថ្ងៃ​មាន​ទាំង​ភាសាខ្មែរ និង​ភាសា​អង់គ្លេស។

ការលើកទឹកចិត្តសិស្ស

សាលា​តែងតែ​លើក​ទឹក​ចិត្ត​សិស្ស​ឱ្យ​ខិត​ខំ​រៀន​សូត្រ និង​ក្លាយ​ជា​សិស្ស​ពូកែ​ប្រចាំ​សាលា និង​អាច​ប្រកួត​ជាមួយ​សិស្ស​សាលា​ដទៃ​បាន។ ទន្ទឹម​នឹង​នេះ​ដែរ យើង​ខ្ញុំ​ក៏​មាន​ផ្ដល់​នូវ​រង្វាន់​លើក​ទឹក​ចិត្ត​ និង​បណ្ណ​សរសើរ​ដល់​សិស្ស​ពូកែ​ជា​រៀងរាល់​ឆ្នាំ​សិក្សា​ផង​ដែរ។ 

ទស្សនកិច្ចសិក្សា

ជា​រៀង​រាល់​ឆ្នាំ សាលា​តែងតែ​រៀបចំ​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​ទស្សនកិច្ច​សិក្សា​សម្រាប់​សិស្សានុសិស្ស​ស្វែង​យល់​ពី​បរិយាកាស​ខាង​ក្រៅ​សាលា។ ទី​តាំង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ត្រូវ​បាន​ជ្រើសរើស​ជា​អាទិភាព​ក្នុង​ការ​ទស្សនា​ដើម្បី​ឱ្យ​ពួក​គេ​អាច​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ និង​ទីតាំង​ភូមិសាស្ត្រ ដែល​មាន​ការ​ចូល​រួម​បក​ស្រាយ និង​ណែនាំ​ដោយ​មគ្គុទេសន៍​ប្រចាំ​កន្លែង​នោះ​ផ្ទាល់។

ទីតាំង និងបរិក្ខារសិក្សា

បន្ទប់សិក្សានីមួយៗមានផាសុកភាពបំពាក់ទៅដោយម៉ាស៊ីនត្រជាក់ និងមានបរិក្ខារសិក្សាគ្រប់គ្រាន់។ 

មុខវិជ្ជាស្នូល

សាលា​ផ្ដោត​សំខាន់​លើ​ការ​សិក្សា​មុខ​វិជ្ជា​ភាសាខ្មែរ និង​គណិតវិទ្យា​ដែល​ជា​មុខវិជ្ជា​ដ៏​ចាំ​បាច់​ក្នុង​ការ​សិក្សា​មុខ​វិជ្ជា​ដទៃ​ទៀត។ ភាសាខ្មែរ​ជួយ​ឱ្យ​សិស្ស​មាន​សមត្ថភាព​ក្នុង​ការ​អាន សរសេរ ស្ដាប់ និង​និយាយ​បាន​ស្ទាត់​ជំនាញ។ ចំណែក​ឯ​គណិតវិទ្យា​វិញ​ជួយ​សិស្ស​ក្នុង​ការ​គិត​លេខ និង​ហ្វឹក​ហាត់​ខួរក្បាល​បាន​ស្ទាត់​ជំនាញ។ 

កម្មវិធីសិក្សា

មុខវិជ្ជាសិក្សា

ភាសាខ្មែរ គណិតវិទ្យា សិក្សាសង្គម វិទ្យាសាស្ត្រ អប់រំកាយ និងកីឡា

ម៉ោងសិក្សា

ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៧ ព្រឹក ដល់ ១១ ព្រឹក និងពេលរសៀលចាប់ពីម៉ោង ១ ដល់ម៉ោង ៥ ល្ងាច

 លក្ខខណ្ឌចូលរៀន

សិស្ស​ដែល​អាច​ចុះឈ្មោះ​ចូល​រៀន​ថ្នាក់​បឋមសិក្សា​ថ្នាក់​ទី ១ ត្រូវ​មាន​អាយុ ៦ ឆ្នាំ សំបុត្រ​កំណើត សៀវភៅ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ផ្សេងៗ និង​រូប​ថត​ពីរ​សន្លឹក។

បវេសនកាលឆ្នាំសិក្សាថ្មី

ចាប់ផ្ដើមទទួលចុះឈ្មោះសិស្សសម្រាប់បវេសនកាលឆ្នាំសិក្សាថ្មីចាប់ពីខែសីហានេះតទៅ។