ថ្នាក់មត្តេយ្យកម្រិត​ទាប និងថ្នាក់មត្តេយ្យ​សម្រាប់សិស្ស 4-5 ឆ្នាំ និង 5-6 ឆ្នាំ (ENG)

nursery

មុននឹងចូលរៀន កុមារត្រូវធ្វើតេស្ដជាមុនសិន។

សាលាអន្តរជាតិ លីបឺធី ផ្ដល់ជូននូវបទពិសោធន៍ការសិក្សាពីគ្រូដែលមានជំនាញច្បាសលាស់នៅក្នុងមុខវិជ្ជាសិក្សាសំខាន់ៗ (វិទ្យាសាស្ត្រ គណិតវិទ្យា ការអាន ។ល។) ដែលជាផ្នែកមួយនៃកម្មវិធីដ៏ចម្បងរបស់កម្មវិធីសិក្សាថ្នាក់មត្តេយ្យកម្រិត​ទាប​នេះ។ បុត្រាបុត្រីរបស់លោកអ្នកនឹងទទួលបាននូវប្រយោជន៍ដ៏ធំដើម្បីឈានដល់ការសម្រេចគោល​ដៅជីវិតនាពេលអនាគត។

កុមារម្នាក់ៗមានចំណុចពិសេសប្រកបដោយសក្ដានុពលដ៏មហាសាលឥតដែនកំណត់ ដែលទាមទារឱ្យមានការរង់ចាំ និងអភិវឌ្ឍ។ ក្នុងចិត្តកុមារគឺបានត្រៀមសម្រាប់ការសិក្សា ប្រៀបដូចជាអេប៉ុងដែលស្រូបយកសំណើមពីមជ្ឈដ្ឋានជុំវិញ។ ជាមួយនឹងបរិស្ថាន ព័ត៌មាន ឱកាស និងវិធីរៀនសូត្រត្រឹមត្រូវក្នុងការសិក្សា យើងខ្ញុំរៀបចំកុមារឱ្យលូតលាស់ក្លាយជាយុវជនមានប្រាជ្ញាឆ្លាតវៃ និងមានទំនុកចិត្តខ្ពស់ដើម្បីជាស្ពានឈានទៅរកភាពជោគជ័យនាពេលអនាគត។ កាលកម្មវិធីសិក្សាតាមបែបអាមេរិកត្រូវបានអនុវត្តដោយផ្អែកលើជំនឿនៃចំណេះដឹង និងការយល់ដឹងទឹ្រស្ដី Multiple Intelligence Theory របស់លោកសាស្រ្តាចារ្យបណ្ឌិតនៅសាកលវិទ្យាល័យហាវ៉ាដ លោកបណ្ឌិត ហូវដ ហ្កាដនឺ (Harvard Professor Dr. Howard Gardner)។ ពួកយើងយល់ច្បាស់ពីអ្នកចេះដឹង និងវិធីរៀនសូត្ររបស់មនុស្សម្នាក់ៗមានភាពខុសៗគ្នា។ ជាមួយនឹងទ្រឹស្ដីនេះហើយ យើងអប់រំកូនៗរបស់លោកអ្នកដោយវិធីជាច្រើន ដូចជាការប្រើតន្រ្តី ការរៀនសូត្រដោយមានការសហការគ្នា សកម្មភាពសិល្បៈ ការសម្ដែង កម្មវិធីកម្សាន្ដ ការហ្វឹកហាត់សារពាង្គកាយ សកម្មភាពឆ្លើយតបទៅនឹងជីវិតពិត ហ្គេម និងសកម្មភាពផ្សេងៗដែលរួមចំណែកក្នុងការអភិវឌ្ឍការសិក្សានៃកម្រិតខ្ពស់នៃសមត្ថភាព ដូចគ្នានឹងឱកាសក្នុងការអភិវឌ្ឍជំនាញអនុវត្តដោយប្រើសមត្ថភាពផ្សេងទៀតផងដែរ។ មួយវិញទៀត យើងខ្ញុំក៏សង្ឃឹមយ៉ាងមុតមាំផងដែរថា ការធ្វើតាមចំណង់ចំណូលចិត្តរបស់ពួកគេ អាចជួយឱ្យពួកគេផ្សារភ្ជាប់អ្វីដែលពួកគេទើបបានរៀនថ្មីជាមួយនឹងអ្វីដែលគេធ្លាប់ដឹងរួចមកហើយ និងអាចបង្កើតមេរៀននោះឱ្យកាន់តែមានន័យ។

គុណភាពនៃការសិក្សាតាំងពីក្មេងវ័យចូលរួមចំណែកយ៉ាងខ្លាំងដល់ការសម្រេចផ្នែកមួយនៃអនាគត។ នៅសាលាអន្តរជាតិ លីបឺធី យើងខ្ញុំព្យាយាមចែករំលែកនូវការផ្ដល់ជារង្វាន់ ការកម្សាន្ត និងការបរិស្ថានដ៏សមរម្យមួយ។

កម្មវិធីសិក្សា៖ ភាសាអង់គ្លេស គណិតវិទ្យា សិល្បៈ និងហត្ថកម្ម វិទ្យាសាស្រ្ត តន្រ្តី និងសីលធម៌

សីលធម៌ និងទម្លាប់៖ ជំនាញសង្គម ជំនាញមូលដ្ឋានជីវិតជាមួយនឹងសារសំខាន់នៃភាពឯករាជ្យ សេរីភាពដែលមានកំណត់ និងការគោរពសម្រាប់ការអភិវឌ្ឍសរសៃប្រសាទធម្មជាតិរបស់កុមារ។

សិល្បៈភាសា/អង់គ្លេស៖ ជំនាញអក្ខរកម្មត្រូវបានសិក្សាតាមរយៈហ្គេមជាភាសា រឿងនិទាន ស្មូន ចម្រៀង ភ្លេង ប្រស្នា និងការហ្វឹកហាត់បញ្ចេញសូរសំឡេងអក្សរ។ បន្ទាប់មកទៀត ថ្នាក់រៀននីមួយៗអាចឱ្យពួកគេរៀនអក្សរ សំឡេងនៃពាក្យ និងការចំណាំ។ កុមារទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យស្គាល់ និងអាចសរសេរឈ្មោះរបស់ពួកគេ។

ជំនាញវិទ្យាសាស្ត្រ៖ ជំនាញវិទ្យាសាស្រ្តដែលពួកគេរៀនអាចឱ្យពួកគេបង្កើតពិភពលោកជុំវិញនោះមានន័យ និងអាចឱ្យពួកគេចុះចំណោមក្នុងសង្គមដែលពួកគេកំពុងរស់នៅ។ចំណែកឯកាយវិការវិញអាចឱ្យកុមាររៀនបង្កើតទំនាក់ទំនងបានច្រើនបែបច្រើនយ៉ាង។ ការប្រើម្រាមដៃដើម្បីគូរគំនូរ លេងទឹក លេងដីខ្សាច់សុទ្ធតែជាឱកាសដើម្បីទាយ និងសង្គេតពីបំលាស់ប្ដូរដែលពួកគេអាចធ្វើបាន។

គណិតវិទ្យា៖ ទ្រឹស្ដីគណិតវិទ្យាដូចជាការរាប់លេខ ផ្ទៃ ទំហំ ពណ៌ និងរូបរាងត្រូវបានដាក់ជាហ្គេម និងលំហាត់សម្រាប់ពួកគេរៀន។ ថ្នាក់រៀនក៏មានបញ្ចូលនូវការសរសេរលេខ និងការឆ្លើយតបភ្លាមៗនៃការគិតលេខ។ នៅថ្នាក់មត្តេយ្យបានជួយសិស្សអាចរាប់លេខ និងកិច្ចការពិបាកៗជាច្រើនដូចជារាប់លេខដល់ 100 រាប់លេខគូ ស្គាល់ និងសរសេរលេខជាដើម។

សិល្បៈ និងហត្ថកម្ម៖ យើងខ្ញុំខិតខំលើកទឹកចិត្តឱ្យបណ្ដុះនូវ”គំនិត និងចិត្តប្រកបដោយសិល្បៈ”។ ពួកយើងបង្កើតការសិក្សាឱ្យមានភាពសប្បាយជាមួយនឹងបរិយាកាស និងមេរៀនដូចជា ការគូររូប ការផាត់ពណ៌ គូររូបសត្វ និងរូបផ្សេងៗលើក្រដាស និងឧបករណ៍ផ្សេងៗ ហើយពួកយើងក៏លើកទឹកចិត្តសិស្សសហការគ្នាដើម្បីបង្កើតជំនាញសង្គមឱ្យមានភាពរីកចម្រើន។

តន្ត្រី៖ យើងផ្ដល់នូវបរិយាកាសមួយដ៏លន្លង់លន្លោចជាមួយនឹងចម្រៀង និងតន្ត្រី។ ការស្រាវជ្រាវបានបង្ហាញថា ក្មេងៗដែលចូលរួមតន្ត្រីច្រើនមានជំនាញការអាន និងគណិតវិទ្យាប្រសើរនោះពេលពួកគេចាប់ផ្ដើមចូលរៀន អាចផ្ដោតអារម្មណ៍ និងគ្រប់គ្រងខ្លួនប្រាណបានល្អជាងមុន និងធ្វើឱ្យតម្លៃផ្ទាល់ខ្លួនកាន់តែខ្ពស់។

បុគ្គលិកមានជំនាញច្បាស់លាស់៖ គ្រូបង្រៀនទាំងអស់សុទ្ធតែមានបទពិសោធន៍ មានសញ្ញាបត្រ និងសញ្ជាតិបរទេស។

Learning Management System

LMS - Digital Curriculum Library

DCL Logo 03

Contact Us

Address

#168, Street 156
Phnom Penh, Cambodia 
This email address is being protected from spambots. You need JavaScript enabled to view it. 
Phone/Telegram: 095 712 165
 
Google Maps:
Contact Us

Contact Us

Early Childhood Education

Teacher Training

Teacher training for those who may wish to follow Liberty Education's  international preschool curriculum can be arranged by appointment. Please contact the school for more information.  LMS deployment is also available.