(ENG)

តើកូនខ្ញុំអាចចាប់ផ្ដើមចុះឈ្មោះចូលរៀននៅពេលណា?

លោកអ្នកអាចចុះឈ្មោះពួកគេនៅពេលណាក៏បាន ប៉ុន្តែយើងខ្ញុំចង់ឱ្យលោកអ្នកយកពួកគេមករៀននៅរៀងរាល់ការចាប់ផ្ដើមនៃវគ្គសិក្សានីមួយៗ។ យើងខ្ញុំសូមលើកទឹកចិត្តលោកអ្នកឱ្យយកកូនមកចុះឈ្មោះចូលរៀនឱ្យបានលឿន ព្រោះថាថ្នាក់ជាច្រើនមានសិស្សពេញ ហើយប្រហែលជាតម្រូវឱ្យលោកអ្នកចាំដើម្បីឱ្យកូនចូលរៀន។

តើកូនខ្ញុំនឹងរៀននៅថ្នាក់មួយណា?

យើងខ្ញុំបែងចែកសិស្សទៅតាមអាយុ និងសមត្ថភាពនៃការសិក្សាភាសា។ សិស្សថ្មីតម្រូវឱ្យធ្វើលំហាត់សាកល្បងមុនចូលរៀន ដើម្បីងាយស្រួលក្នុងការសម្រេចចិត្តថាថ្នាក់មួយណាដែលពួកគេគួររៀន។

តើការវិវឌ្ឍរបស់កូនខ្ញុំត្រូវបានត្រួតពិនិត្យយ៉ាងដូចម្ដេច?

សិស្សទាំងអស់ត្រូវបានវាយតម្លៃប្រចាំសប្ដាហ៍ និងធ្វើតេស្ដប្រចាំខែ។ លទ្ធផលរបស់ពួកគេនឹងត្រូវបានរក្សាទុក និងបង្ហាញក្នុងរបាយការណ៍នៃការសិក្សានាពេលបញ្ចប់ការសិក្សានៃវគ្គនីមួយៗ។ ឪពុកម្ដាយសិស្សនឹងទទួលបានរបាយការណ៍ប្រចាំថ្ងៃពីសាលាផងដែរ។

តើគ្រូបង្រៀនរបស់លោកអ្នកមានកម្រិតវប្បធម៌ និងបទពិសោធន៍អ្វី?

គ្រូបង្រៀនរបស់សាលាអន្តរជាតិ លីបឺធី សុទ្ធតែមានបទពិសោធន៍ក្នុងការបង្រៀនច្រើនឆ្នាំ ការបង្រៀនគួរឱ្យទុកចិត្ត និងធ្លាប់ទទួលបានការបណ្ដុះបណ្ដាលដ៏ជំនាញខណៈពេលដែលពួកគេកំពុងធ្វើការជាមួយយើងខ្ញុំ។

តើសាលាអន្តរជាតិ លីបឺធី មានកម្មវិធីសិក្សាសម្រាប់សិស្សយ៉ាងដូចម្ដេច?

យើងខ្ញុំបានបង្កើតកម្មវិធីសិក្សាតាមបែបអាមេរិកជាមួយនឹងមុខវិជ្ជាចម្បងដូចជា ភាសាអង់គ្លេស គណិតវិទ្យា សិល្បៈ និងហត្ថកម្ម វិទ្យាសាស្ត្រ តន្រ្តី និងកីឡា។ យើងខ្ញុំក៏រៀបចំនូវកាលវិភាគដែលជាទម្លាប់ និងការផ្លាស់ប្ដូរសម្រាប់សិស្សដែលជាផ្នែកមួយនៃការអភិវឌ្ឍនៃរូបរាងកាយ ចិត្តគំនិត និងសមត្ថភាព។ គោលបំណងរបស់យើងខ្ញុំ គឺត្រូវរៀបចំសិស្សសម្រាប់ការសិក្សាប្រកបដោយការប្រកួតប្រជែងនៅឆ្នាំបន្ទាប់។

តើមានកម្មវិធីសិក្សាអ្វីផ្សេងនៅសាលា អេល អាយ អេស ដែរឬទេ?

សាលាផ្ដល់ជូនមេរៀនព្យ៉ាណូ និងការហ្វឹកហាត់សំឡេង ថ្នាក់រៀនរាំ និងមេរៀនហែលទឹកនៅក្នុងកម្មវិធីសិក្សាបន្ថែម។ សូមអានទំព័រផ្សេងទៀតនៃគេហទំព័រនេះសម្រាប់ព័ត៌មានលម្អិតពីការផ្ដល់ជូននូវកម្មវិធីសិក្សាបន្ថែម។

តើសាលាមានមធ្យោបាយធ្វើដំណើរសម្រាប់សិស្សដែរឬទេ?

សាលាផ្ដល់ជូននូវសេវាកម្មរថយន្ដធ្វើដំណើរពីផ្ទះទៅសាលា ពីសាលាទៅផ្ទះសម្រាប់សិស្សានុសិស្ស។

កំណត់ចំណាំពិសេស៖ សាលាអន្តរជាតិ លីបឺធី តម្រូវឱ្យលោកអ្នកដែលជាឪពុកម្ដាយ ឬអាណាព្យាបាលចុះលិខិតពីវេជ្ជបញ្ជានៃការប្រើថ្នាំឱ្យសាលាមានសិទ្ធិផ្ដល់ថ្នាំដល់សិស្សជំនួសឪពុកម្ដាយ។ យើងខ្ញុំមានលិខិតបំពេញនៅក្នុងការិយាល័យដែលចាំបាច់ត្រូវតែបំពេញដោយមានព័ត៌មានច្បាស់លាស់ និងមានការចុះហត្ថលេខាផងដែរ។ ការបំពេញលិខិតបែបបទទាំងនេះត្រូវបានធ្វើឡើងដើម្បីឱ្យប្រាកដថាការឱ្យថ្នាំដល់កុមារទាំងនោះត្រឹមត្រូវតាមវេជ្ជបញ្ជា។

Contact Us

Address

#168, Street 156
Phnom Penh, Cambodia 
This email address is being protected from spambots. You need JavaScript enabled to view it. 
Make appointment or visit school

Telephone

095 712 165 / 023 6312 857

Early Childhood Education

Teacher Training

Teacher training for those who may wish to follow Liberty Education's  curriculum can be arranged by appointment. Please contact the school for more information.