ការ​សិក្សា​ស្រាវ​ជ្រាវ៖ ថ្នាក់ Preschool កំណត់​ជីវិត​កុមារ​ទៅ​កាន់​ភាព​ជោគជ័យ

on Tuesday, 12 January 2016. Posted in Parenting Tips

តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក​ស្រី​បណ្ឌិត សេលីយ៉ា អាយ៉ាឡា (Celia Ayala) នាយក​ប្រតិបត្តិ​សាលា​បង្រៀន​កុមារ Los Angeles Universal Preschool ដែល​ជា​សាលា​ផ្ដល់​ជំនួយ​ដល់​សាលា​ 325 ផ្សេង​ទៀត​នៅ​សហគមន៍ Los Angeles County នៃ​រដ្ឋ​កាលីហ្វ័រញ៉ា ដោយ​ប្រើ​លុយ​ពី​ការ​ប្រមូល​ពន្ធ​ថ្នាំ​ជក់ បាន​រក​ឃើញ​ថា កុមារ​តូចៗ​ដែល​ចាប់​ផ្ដើម​ចូល​រៀន​តាំង​ពី​កម្រិត​ដំបូង (Preschool) មាន​ភាព​ជោគ​ជ័យ​ច្រើន​ក្នុង​ជីវិត​របស់​ពួក​គេ​នៅ​ពេល​អនាគត។

kids to read 2

ក្នុង​បទ​សម្ភាសន៍​របស់​អ្នក​ស្រី​បណ្ឌិត​ និង​សារ​ព័ត៌មាន The Wall Street Journal បាន​ឱ្យ​ដឹង​ថា​ កុមារ​ដែល​គ្មាន​ការ​ជម្រុញ​ឱ្យ​ចូល​រៀន​តាំង​ពី​ពួក​គេ​នៅ​តូចៗ ហាក់​ដូច​ជា​ត្រូវ​ការ​ការ​ថែ​ទាំ​ជា​ពិសេស ជួន​កាល​អាច​ត្រូវ​រៀន​ព្យួរ ឬ​ត្រួត​ថ្នាក់​ជា​ដើម​ដោយ​ហេតុ​រៀន​មិន​ទាន់​គេ ជួន​កាល​ទៀត​អាច​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ផ្សេងៗ​ ឬ​ក៏​អាច​ក្លាយ​ជា​ឪពុក​ឬ​ម្ដាយ​ក្នុង​វ័យ​ក្មេង​ទៀត​ផង​។ ចំណែក​ឯ​កុមារ​ដែល​ចាប់​ផ្ដើម​ចូល​រៀន​តាំង​ពី​កម្រិត Preschool មាន​ឱកាស​ល្អ​ប្រសើរ​ជាង​ក្នុង​ការ​កសាង​អនាគត​របស់​ពួក​គេ។ គាត់​ក៏​បាន​បន្ថែម​ទៀត​ថា កុមារ​ដែល​ចូល​រៀន​តាំង​ពី​ថ្នាក់​កម្រិត​ដំបូង​នេះ​នឹង​បន្ត​ការ​សិក្សា​កាន់​តែ​ខ្ពស់ រហូត​ដល់​បញ្ចប់​ការ​សិក្សា​ថ្នាក់​សាកលវិទ្យាល័យ និង​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​។
ជាមួយ​គ្នា​នេះ​ដែរ សាលា​អន្តរជាតិ លីបឺធី យើង​ខ្ញុំ​ក៏​មាន​បង្រៀន​ថ្នាក់ Preschool ដល់​បុត្រ​ធីតា​របស់​លោក​អ្នក​ផង​ដែរ។ សូម​យក​ពួក​គេមក​ចុះ​ឈ្មោះ​ចូល​រៀន​ឥឡូវ​នេះ​ដើម្បី​អនាគត​ដ៏​ភ្លឺ​ស្វាង​របស់​ពួក​គេ៕
ប្រភព៖ Parents

Leave a comment

Please login to leave a comment. Optional login below.