ធ្វើ​យ៉ាង​ណា​ទើប​ខួរ​ក្បាល​មាន​សុខភាព​ល្អ?

on Friday, 09 September 2016. Posted in Parenting Tips

6

ដើម្បី​ឱ្យ​ខួរ​ក្បាល​អាច​លូត​លាស់​បាន​ប្រកប​ដោយ​សុខភាព​ល្អ​សម្រាប់​កុមារ​ដែល​ឆ្លាត និង​រីករាយ យើង​ត្រូវ​អនុវត្ត​តាម​ចំណុច​សំខាន់ៗ​ចំនួន 4 ដូចជា៖

  • រក្សាតុល្យភាពស្ករក្នុងឈាម
  • បរិភោគសារធាតុខ្លាញ់ណាដែលសំខាន់ដល់រាងកាយ
  • ទទួលទានអាហារមានជាតិវីតាមីន និងជាតិរ៉ែគ្រប់គ្រាន់
  • ជៀសវាងអាហារដែលប្រឆាំងសារធាតុចិញ្ចឹម និងអាចធ្វើឱ្យងាយប្រតិកម្ម

  

រក្សាតុល្យភាពជាតិស្ករក្នុងឈាម

ហេតុអ្វីបានជាតុល្យភាពមានសារសំខាន់?

ស្ករ គឺ​ជា​ថាមពល​ដ៏​ខ្លាំង​មួយ​របស់​ខួរ​ក្បាល ប៉ុន្តែ អ្នក​ត្រូវ​ប្រាកដ​ថា​កូន​របស់​លោក​អ្នក​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​ស្ករ​នោះ​ត្រូវ​តាម​ប្រភេទ​រាង​កាយ/ខួរ​ក្បាល ក្នុង​បរិមាណ​ត្រឹម​ត្រូវ និង​ត្រូវ​តាម​ពេល​វេលា។

ការ​ទទួល​ទាន​អាហារ​មាន​ជាតិ​ស្ករ​ច្រើន​ពេក​ធ្វើ​ឱ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ និង​ធ្វើ​ឱ្យ​កុមារ​មាន​ភាព​ពិបាក​ក្នុង​ការ​ធ្វើ​ចលនា។ ការ​ទទួល​ទាន​ជាតិ​ស្ករ​លើស​អាច​ធ្វើ​ឱ្យ​កុមារ​ធាត់​លើស​ទម្ងន់។ ចំណែក​ឯ​ការ​ទទួល​ទាន​ជាតិ​ស្ករ​តិច​ ប៉ុន្តែ​ញឹក​ញាប់ អាច​ជួយ​រក្សា​ថាម​ពល និង​ការ​គិត​របស់​កុមារ​ឱ្យ​មាន​ភាព​ថេរ។

ការ​ទទួល​ទាន​ជាតិ​ស្ករ​ច្រើន​ពេក​នឹង​ធ្វើ​ឱ្យ​កុមារ​មាន​ចលនា​យឺត​យ៉ាវ និង​ពិបាក​ក្នុង​ការ​គិត។

ការ​ទទួល​ទាន​ជាតិ​ស្ករ​តិច​ពេក​នឹង​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​អស់​កម្លាំង ស្មុគ្រ​ស្មាញ និង​ពិបាក​ក្នុង​ការ​គិត។

ធ្វើយ៉ាងណាទើបរក្សាតុល្យភាពជាតិស្ករក្នុងឈាមបានត្រឹមត្រូវ?

លោកអ្នកត្រូវស្វែងរកអាហារដែលមានជាតិស្ករតិចដល់កូនៗ។ អាហារទាំងនោះមានដូចជា៖

- ស្រូវសាលី

- អង្ករសម្រូប

- នំប៉័ងធ្វើពីស្រូលសាលី

- មីសរសៃធ្វើពីស្រូវសាលី

- នំប៉័ងពណ៌ត្នោត

- នំប៉័ងធ្វើពីស្រូលសាលី

- បន្លែ (លើកលែងតែដំឡូងបារាំង និងមើមស)

  

លោក​អ្នក​ត្រូវ​ឱ្យ​ពួក​គេ​ទទួល​ទាន​អាហារ 3 ពេល និង​អាហារ​សម្រន់ 2 ពេល​ក្នុង​មួយ​ថ្ងៃ។ ការ​ទទួល​អាហារ​របៀប​នេះ​នឹង​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​លោក​អ្នក និង​ទប់​ស្កាត់​មិន​ឱ្យ​ឡើង ឬ​ចុះ​ឡើយ។

ហើយ​ពួក​គេ​ក៏​ត្រូវ​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន និង​កាបូអ៊ីត្រាត​ផង​ដែរ។ ជាតិ​ប្រូតេអ៊ីន​ជួយ​ពន្យារ​ការ​ស្រូប​នៃ​ជាតិ​ស្ករ​ដែល​មាន​នៅ​ក្នុង​កាបូអ៊ីត្រាត។ អាហារ​ទាំង​នោះ​មាន​ដូច​ជា៖

- នំគ្រាប់ធញ្ញជាតិជាមួយនឹងទឹកដោះគោ ឬទឹកដោះគោជូរ

- នំប៉័ងបន្ទះអាំងជាមួយស៊ុត

- ផ្លែឈើជាមួយនឹងទឹកដោះគោជូរ ឬគ្រាប់ធញ្ញជាតិ

- នំប៉័ងបន្ទះអាំងជាមួយនឹងត្រីសមុទ្រតូចៗ

  

មួយវិញទៀត ពួកគេត្រូវបរិភោគសារធាតុខ្លាញ់ណាដែលសំខាន់ដល់រាងកាយ។

ហេតុអ្វីបានជាខ្លាញ់អាចជួយឱ្យខួរក្បាលឆ្លាត?

60% នៃ​ទម្ងន់​ខួរ​ក្បាល គឺ​ជាតិ​ខ្លាញ់ ដែល​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រាជ្ញា និង​អាកប្ប​កិរិយា​ប្រសិន​បើ​ខ្វះ​ប្រភេទ​ខ្លាញ់​ដែល​រាងកាយ​ត្រូវ​ការ។

ប្រសិន​បើ​កូន​របស់​អ្នក​ទទួល​ទាន​ត្រី​ដែល​មាន​ជាតិ​ខ្លាញ់ 3 ដង​ក្នុង​មួយ​សប្ដាហ៍ និង​គ្រាប់​ធញ្ញជាតិ​ម្ដង​ជា​រៀង​រាល់​ថ្ងៃ​ ពួក​គេ​ប្រាកដ​ជា​ទទួល​បាន​កម្រិត​ខ្ពស់​ក្នុង​ការ​បង្កើន​សមត្ថភាព​ខួរ​ក្បាល និង​ប្រាជ្ញា​ខ្ពស់។

តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ទើប​អាច​ឱ្យ​កូនៗ​ទទួល​បាន​ជាតិ​ខ្លាញ់​សំខាន់​តាម​តម្រូវ​ការ?

ពួកគេ​ត្រូវ​ទទួល​ទាន​គ្រាប់​ធញ្ញជាតិ និង​គ្រាប់​សណ្ដែក (សណ្ដែកដី) ឱ្យ​បាន​ច្រើន។ លោក​អ្នក​អាច​លាយ​វា​ជាមួយ​នឹង​នំសៀរៀល ស៊ុប និង​សាឡាដ (ញាំ)។ ប្រភព​នៃ​ខ្លាញ់​សំខាន់​មាន​នៅ​ក្នុង៖

- ត្រីស្បៃកា

- ត្រីសាឌីន

- គ្រាប់ឈូករ័ត្ន

- គ្រាប់ល្ពៅ

- គ្រាប់ល្ង

- ត្រីសាឌីនធំៗ

- គ្រាប់ជី

- គ្រាប់សណ្ដែកវលណាត់

- គ្រាប់ខ្លាញ់អូមេហ្គា 3

- ត្រីពុកមាត់ឆ្មា

- ត្រីធូណាបន្ទះៗ

- ត្រីសាល់មុន

ត្រូវ​ទទួល​ទាន​ត្រី​រស់​ក្នុង​ទឹក​ត្រជាក់ 2 ទៅ 3 ដង​ក្នុង​មួយ​សប្ដាហ៍ ដែល​ត្រី​ទាំង​នេះ​មាន​ដូច​ជា ត្រី​សាឌីន ត្រី​ស្បៃកា ត្រី​សាឌីន​ធំៗ និង​ត្រី​សាមុន​ស្រស់​ជាដើម។

លោក​អ្នក​ក៏​ត្រូវ​ជ្រើស​រើស​ខ្លាញ់​ត្រី និង​ប្រេង​ចម្រាញ់​ពី​ផ្កា​ម្យ៉ាង​ដើម្បី​ជួយ​បង្កើន​ជាតិ​ខ្លាញ់។ ប៉ុន្តែ​លោក​អ្នក​ត្រូវ​ជៀស​វាង​អាហារ​ដែល​បំពង​ខ្លាំង​ពេក បំពង​ក្រហម​ពេក និង​អាហារ​ឆ្អិន​ស្រាប់​ជា​ដើម។

ពួក​គេ​ក៏​ត្រូវ​ទទួល​ទាន​អាហារ​មាន​ជាតិ​វីតាមីន និង​ជាតិ​រ៉ែ​គ្រប់​គ្រាន់។

ហេតុ​អ្វី​បាន​ជា​កូនៗ​របស់​លោក​អ្នក​ត្រូវ​ការ​អាហារ​ដែល​មាន​ជាតិ​វីតាមីន និង​ជាតិ​រ៉ែ?

វីតាមីន និង​ជាតិ​រ៉ែ គឺ​ជា​សារធាតុ​ចិញ្ចឹម​ដែល​ធ្វើ​ឱ្យ​ខួរ​ក្បាល​មាន​ចលនា។ ពួក​វា​គឺ​ជា​សារធាតុ​សំខាន់​ដែល​ធ្វើ​ឱ្យ​ខួរ​ក្បាល​ដំណើរ​ការ​ជានិច្ច ហើយ​សារធាតុ​ទាំង​ពីរ​នេះ​មាន​នៅ​ក្នុង​ផ្លែឈើ បន្លែ និង​អាហារ​ផ្សេងៗ។ ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា កុមារ​ដែល​ទទួល​ទាន​អាហារ​បំប៉ន​ប្រភេទ​នេះ មាន​ការ​អភិវឌ្ឍ​ប្រាជ្ញា​បាន​យ៉ាង​ឆាប់​រហ័ស។

តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ទើប​ខ្ញុំ​ដឹង​ថា​កូន​របស់​ខ្ញុំ​ទទួល​ទាន​អាហារ​មាន​វីតាមីន និង​សារធាតុ​រ៉ែ​គ្រប់​គ្រាន់?

លោក​អ្នក​ត្រូវ​ប្រាកដ​ថា​ពួក​គេ​ទទួល​ទាន​ផ្លែឈើ​យ៉ាង​ហោច​ណាស់ 5 ចំណិត និង​បន្លែ​ក្នុង​មួយ​ថ្ងៃ។ លោក​អ្នក​ត្រូវ​ជ្រើស​រើស​អាហារ​ដែល​គ្មាន​ជាតិ​គីមី ហើយ​ឱ្យ​ពួក​គេ​ទំពារ​គ្រាប់​បំប៉ន​ដែល​មាន​វីតាមីន​ចម្រុះ និង​ជាតិ​រ៉ែ។

ជៀសវាងអាហារដែលប្រឆាំងសារធាតុចិញ្ចឹម និងអាចធ្វើឱ្យងាយប្រតិកម្ម

តើ​អាហារ​ប្រភេទ​ណា​ខ្លះ​ដែល​ចូល​ទៅ​កាត់​បន្ថយ​សារធាតុ​ចិញ្ចឹម​ក្នុង​ខួរ​ក្បាល​កូន​របស់​លោក​អ្នក?

អាហារ​ដែល​ប្រឆាំង​សារធាតុ​ចិញ្ចឹម គឺ​ជា​សារធាតុ​ដែល​ចូល​ទៅ​បំផ្លាញ​សារធាតុ​ចិញ្ចឹម​សំខាន់​ក្នុង​ខួរ​ក្បាល។ មាន​កុមារ​មួយ​ចំនួន​កំពុង​ទទួល​ទាន​អាហារ​ដែល​ងាយ​ប្រតិកម្ម ឬ​ក៏​មាន​សារធាតុ​ប្រឆាំង​នឹង​អាហារ​ដែល​មាន​ប្រយោជន៍​សម្រាប់​ខួរ​ក្បាល​របស់​ពួក​គេ។

តើធ្វើយ៉ាងណាទើបអាចជៀសវាងពីអាហារដែលប្រឆាំងសារធាតុចិញ្ចឹម?

ដើម្បីជៀសវាងអាហារទាំងនោះ លោកអ្នកត្រូវកាត់បន្ថយ៖

  • អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់៖ អាហារ​ទាំង​នេះ​ផ្ទុក​ទៅ​ដោយ​ជាតិ​កាបូអ៊ីត្រាត​ដែល​ចូល​ទៅ​បំផ្លាញ​ខ្លាញ់​អ៊ីដ្រូសែន​។
  • ខ្លាញ់បំផ្លាញ៖ សារធាតុទាំងនេះបានមកពីអាហារបំពង និងខ្លាញ់ចម្រា
  • សារធាតុគីមីក្នុងអាហារ៖ ភាគច្រើនជាលក្សពណ៌។
  • លោក​អ្នក​ក៏​អាច​ផ្ដាច់​របប​អាហារ​ណា​ដែល​លោក​អ្នក​គិត​ថា​មាន​ប្រតិកម្ម​ជាមួយ​នឹង​កូន​របស់​លោក​អ្នក៕

ប្រភព៖ Food for the Brain

Leave a comment

Please login to leave a comment. Optional login below.