ជំរុញកូនៗឱ្យទទួលទានបន្លែ និងផ្លែឈើឱ្យបានច្រើនដើម្បីទទួលបានជីវជាតិគ្រប់គ្រាន់

on Friday, 27 May 2016. Posted in Parenting Tips

cheap ways to get your child to eat 5 a day

តើ​ការ​ទទួល​ទាន​បន្លែ​ និង​​ផ្លែឈើ​តិចតួច​ពិត​ជា​មាន​ផល​ប៉ះពាល់​ដល់​កុមារ​តូចៗ​មែន​ដែរ​ឬ​ទេ? ទេ! ប៉ុន្តែ ជំងឺ​រ៉ាំរ៉ៃ​ដូច​ជា ជំងឺ​បេះដូង ដាច់​សរសៃ​ឈាមខួរក្បាល​ និង​មហារីក​ ភាគ​ច្រើន​កើត​លើ​មនុស្ស​ពេញ​វ័យ ដូច្នេះហើយទម្លាប់​បរិភោគ​ល្អ​ដូច​ជា ការ​ទទួលទាន​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប​​ អាហារ​ដែល​មាន​កាក​សរសៃ​ខ្ពស់ និង​ការ​ទទួល​ទាន​អាហារ​ឆ្អិន​ស្រាប់តិចតួច​ជាដើម គឺជា​ទម្លាប់​មួយ​ដែល​ត្រូវ​ចាប់​ផ្តើម​ពី​ក្មេង។​

ម្យ៉ាង​វិញ​ទៀត​ ជំងឺ​ដូចជា​ទឹក​នោម​ផ្អែម​ និង​​កូឡេ​ស្តេរ៉ូល​​ខ្ពស់ ចាប់​ផ្តើម​រីករាល​ដាល​បណ្តើរៗ​លើ​កុមារ​ដែល​លើស​ទម្ងន់។ ដូច្នេះ ផ្លែឈើ​ និង​បន្លែ​ពិត​ជា​មាន​វីតាមីន​ ជាតិរ៉ែ គីមី​ធម្មជាតិ និង​ជាតិ​កាក​សរសៃ​ខ្ពស់​ដែល​មាន​ប្រយោជន៍​សម្រាប់​សុខភាព​របស់​លោក​អ្នក។

តើ​យើង​គួរ​តែ​បន្ទោស​លើ​ភាព​មមារញឹក​របស់​យើង​មែន​ទេ ដែល​មិន​បាន​គិតគូរ​ពី​បញ្ហា​ជីវជាតិ​របស់​អាហារ​? ជា​ការ​ពិត​ណាស់ ពេល​ដែល​លោក​អ្នក​ត្រូវ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​រមណីយ​ដ្ឋាន​នានា លោក​អ្នក​ប្រាកដ​ជា​ខ្ចប់​អាហារ​ដែល​ឆ្អិន​ស្រាប់​ដូច​ជា ដំឡូងបំពង នំកញ្ចប់ -ល- ទៅ​តាម​ដើម្បី​ឱ្យ​កូនៗ​ញ៉ាំ ព្រោះ​ថា​អាហារ​វេចខ្ចប់​ស្រាប់​ទាំង​នោះ​ងាយ​ស្រួល​យក​តាម​ជាង​ការ​ចម្អិន​ម្ហូប​អាហារ និង​ផ្លែឈើ។ នេះ​គ្រាន់​តែ​ជា​ទម្លាប់​ហូប​ចុក​អាហារ​ដែល​មិន​បាន​គិត​គូរ​ពី​ផល​ប្រយោជន៍​តែ​ប៉ុណ្ណោះ។​ ប៉ុន្តែ​បើ​លោក​អ្នក​មាន​ទម្លាប់​ខ្ចប់​អាហារ​ដែល​សម្បូរ​ដោយ​បន្លែ និង​ផ្លែឈើ​​នោះ​ លោក​អ្នក​នឹង​មាន​ទម្លាប់​ក្នុង​ការ​យក​អាហារ​សម្បូរ​ដោយ​សារ​ធាតុ​ចិញ្ចឹម និង​ជីវជាតិ​តាម​ខ្លួន​ជានិច្ច។​ មិនត្រឹម​តែ​ប៉ុណ្ណោះ អាហារ​ទាំងនោះ​មាន​កាឡូរី​ទាប និង​ធ្វើ​ឱ្យ​ឆាប់​ឆ្អែត​ទៀត​ផង​។

បញ្ហា​ដែល​ពួក​យើង​តែងតែ​បារម្ភ​នោះ គឺ​ការ​ផ្សាយ​ពាណិជ្ជកម្ម​អាហារ ដែល​ច្រើន​​​តែ​ផ្សាយ​ពី​អាហារ​ដែល​ផ្តល់​ផល​អវិជ្ជមាន​ដល់​សុខភាព។ ជាក់​ស្តែង កុមារ​ចាប់​ពី ០២ឆ្នាំ ដល់១១ឆ្នាំ អាច​ទស្សនា​ការ​ផ្សាយ​ពាណិជ្ជកម្ម​ពី​១៥០ ទៅ ២០០ម៉ោង ឬ​វីដេអូ​ពាណិជ្ជកម្ម ២០០០០ ដង​ក្នុង​រយៈ​ពេល ១ឆ្នាំ ដែល​ភាគ​ច្រើន​ការ​ផ្សាយពាណិជ្ជកម្ម​នោះ​ទាក់​ទង​នឹង​ការផ្សាយ​ស្ករ​គ្រាប់ នំ ឬ​គ្រឿង​ផ្អែម​ផ្សេង​ទៀត។

ដូច្នេះ ឪពុក​ម្តាយ​គួរ​ធ្វើ​ជា​គំរូ​ល្អ​ដល់​កូនៗ​របស់​ខ្លួន​ដោយ​ចាប់​ផ្តើម​ការ​ទទួលទាន​បន្លែ និង​ផ្លែឈើ​ឱ្យ​បាន​ច្រើន។​ កាល​ពី​ឆ្នាំ ២០០១ អ្នក​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Pennsylvania State បាន​សិក្សា​ទៅ​លើ​កុមារី​អាយុ ៥ឆ្នាំ ចំនួន ១៩១ នាក់ ដោយ​រក​ឃើញ​ថា​កុមារី ដែល​ទទួល​ទាន​បន្លែ​ផ្លែឈើ គឺ​មាន​សុខភាព​ល្អ​ និង​ភាព​វៃឆ្លាត​ជាង​កុមារី​ដែល​មិន​សូវ​បាន​ទទួល​ទាន​បន្លែ​ផ្លែឈើ​ជា​​ប្រចាំ៕

Leave a comment

Please login to leave a comment. Optional login below.