អាថ៌​កំបាំង​ធ្វើ​ឱ្យ​កូន​ក្លាយ​ជា​មនុស្ស​មាន​ជំនឿ​ចិត្ត​ខ្ពស់

on Monday, 28 March 2016. Posted in Parenting Tips

Encourage Kids Interest

មាតា​បិតា​គ្រប់​រូប​តែង​ចង់​ឱ្យ​កូន​របស់​ខ្លួន​លូត​លាស់ និង​ក្លាយ​ជា​មនុស្ស​ដែល​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង មិន​ចាំ​បាច់​ពឹង​ពួក​គាត់​គ្រប់ពេល​គ្រប់វេលា​នោះ​ឡើយ។ ទន្ទឹមនឹង​ការ​ចង់​បាន​ជំនឿ​ចិត្ត​លើ​កូនៗ តើ​ធ្វើ​យ៉ាងណា​ទើប​លោក​អ្នក​អាច​ពង្រឹង​សមត្ថភាព​នៃ​ភាព​ជឿ​ជាក់​នោះ​ដល់​ពួក​គេ?

ដើម្បទទួលបាននូវលទ្ធផលប្រកបដោយប្រសិទ្ធភាព យើងត្រូវ៖

- មិន​ត្រូវ​ជួយ​កូន​គ្រប់​ពេល​ឡើយ
ជារឿង​ធម្មតា​ទេ​ដែល​លោក​អ្នក​តែង​តែ​ជួយ​កូនៗ​ឱ្យ​ផុត​ពី​គ្រោះ​ថ្នាក់ មុត​របួស កើត​ទុក្ខ មិន​សប្បាយ​ចិត្ត ។ល។ ប៉ុន្តែ លោក​អ្នក​ត្រូវ​ដឹង​ថា​កុមារ​ត្រូវ​ស្គាល់​ភាព​បរាជ័យ របួស​ស្នាម ភាព​មិន​សប្បាយ​ចិត្ត ការ​ខឹង​សម្បារ ការ​ខក​ចិត្ត អារម្មណ៍​ច្របូក​ច្របល់។ ប្រសិន​បើ​ពួក​គេ​អាច​ជម្នះ​រាល់​ឧបសគ្គ​ទាំង​ឡាយ​ដោយ​ខ្លួន​ពួក​គេ​ផ្ទាល់ នោះ​ពួក​គេ​នឹង​មាន​សមត្ថភាព​ប្រឈម​នឹង​ឧបសគ្គ​នៅ​ពេល​អនាគត​ដោយ​មិន​ភ័យ​ខ្លាច​ឡើយ។

- ផ្ដល់ឱកាសឱ្យពួកគេសម្រេចចិត្ត
នៅ​ពេល​ដែល​កូន​របស់​លោក​អ្នក​មាន​ឱកាស​ក្នុង​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​នៅ​វ័យ​ក្មេង​ក្នុង​លក្ខខណ្ឌ​ងាយៗ​ជា​ប្រចាំ នោះ​ពួក​គេ​ប្រាកដ​ជា​មាន​ភាព​ជឿជាក់​ខ្ពស់​ក្នុង​ការ​សម្រេច​ចិត្ត​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ​នា​ពេល​អនាគត។ ពួកគេ​អាច​មាន​សមត្ថភាព​ថ្លឹង​ថ្លែង​អ្វី​ដែល​ខុស និង​អ្វី​ដែល​ត្រូវ។ ទន្ទឹម​នឹង​នេះ​ដែរ លោក​អ្នក​ដែល​ជា​មាតា​បិតា ឬ​អាណាព្យាបាល ត្រូវ​តែ​បង្ហាត់​ពួក​គេ​ក្នុង​ការ​សម្រេច​ចិត្ត​ផង​ដែរ ជៀស​វាង​ការ​សម្រេច​ចិត្ត​ខុស។

- លើកទឹកចិត្តចំពោះចំណង់ចំណូលចិត្តពិសេសរបស់ពួកគេ
សូម​ព្យាយាម​បំផុស​សកម្មភាព​ជា​ច្រើន​ឱ្យ​កូន​លោក​អ្នក ហើយ​ស្វែង​រក​សកម្មភាព​ណា​ដែល​ពួក​គេ​ចាប់​អារម្មណ៍​ជាង​គេ។ មាន​ក្មេងៗ​ខ្លះ​ចូល​ចិត្ត​លេង​កីឡា ខ្លះ​ចូល​ចិត្ត​លេង​កូន​ក្រមុំ​តុក្កតា ខ្លះ​ចូលចិត្ត​លេង​ចម្អិន​ម្ហូប និង​ខ្លះ​ទៀត​ចូលចិត្ត​គូរ​គំនូរ ដែល​សកម្មភាព​ទាំង​នេះ​អាច​ជួយ​ឱ្យ​ពួក​គេ​ជោគជ័យ​ក្នុង​អាជីព​ណា​មួយ​នៃ​ជីវិត។ សម្រាប់​អ្វី​ដែល​ពួក​គេ​ពេញ​ចិត្ត ពួក​គេ​នឹង​ព្យាយាម​ធ្វើ​ឱ្យ​បាន​ល្អ​ជា​មិន​ខាន​ឡើយ។

- លើកតម្ដើងការដោះស្រាយបញ្ហា
នៅក្នុង​ការ​ស្រាវជ្រាវ​មួយ​របស់​អ្នកស្រី​បណ្ឌិត មៀណា ស្ហឺ (Myrna Shure) បាន​ឱ្យ​ដឹង​ថា លោក​អ្នក​អាច​បង្រៀន​កូនៗ​ទោះ​បី​ជា​ពួក​គេ​នៅ​ក្មេង​ក៏​ដោយ​ឱ្យ​ចេះ​ពី​វិធី​ដោះ​ស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង។ ការ​ដោះស្រាយ​បញ្ហា​នេះ​ត្រូវ​មាន​ការ​គិត​ពិចារណា​ច្បាស់​លាស់​។ មាន​កុមារ​ខ្លះ​មាន​សមត្ថភាព​គិត​ដូច​ជា​មនុស្ស​ធំ​ពេញ​វ័យ​នៅ​ពេល​ដែល​ពួក​គេ​ជួប​បញ្ហា។ ឧទាហរណ៍ មាន​កុមារ​ម្នាក់​បាន​រត់​ទៅ​ប្ដឹង​ម្ដាយ​របស់​គេ​ថា​មិត្ត​របស់​គេ​ដណ្ដើម​យក​តុក្កតា​របស់​គេ។ ម្ដាយ​គេ​ក៏​សួរ​គេ​ថា៖ "តើ​កូន​គួរ​ធ្វើយ៉ាង​ណា​ដើម្បី​បាន​តុក្កតា​នោះ​មក​វិញ?" កុមារ​ធម្មតា​ប្រាកដ​ជា​ឆ្លើយ​ថា៖ "តុក្កតា​នោះ​ជា​របស់​ខ្ញុំ​ទេ! ឱ្យ​វា​មក​ខ្ញុំ​វិញ​មក។" ប៉ុន្តែ គួរ​ឱ្យ​ភ្ញាក់​ផ្អើល កុមារ​រូបនោះ​បាន​ឆ្លើយ​ទៅ​ម្ដាយ​ថា គេ​នឹង​ប្រាប់​ទៅ​មិត្ត​ម្នាក់​នោះ​ថា៖ "តុក្កតា​នេះ​ជា​របស់​ខ្ញុំ បើ​សិន​ជា​ឯង​លេង​ជាមួយ​ខ្ញុំ នោះ​យើង​អាច​លេង​វា​បាន​ទាំង​ពីរ​នាក់។" នេះ​ជាឧទាហរណ៍​សាមញ្ញ តែ​បង្កប់​ទៅ​ដោយ​ការគិ​ត​របស់​កុមារ​ដែល​មាន​គំនិត​ចែក​រំលែក និង​ចាស់​ទុំ៕

ប្រភព៖ Parents

Leave a comment

Please login to leave a comment. Optional login below.