បង្រៀនកូនៗឱ្យចេះចែករំលែក

on Friday, 23 September 2016. Posted in Parenting Tips

អ្នក​ដែល​ធ្លាប់​បាន​មើល​ថែ ឬ​បង្រៀន​កុមារ​តូចៗ​ពី​សិល្បៈ​នៃ​ការ​ចែក​រំលែក អាច​មាន​ភាព​លំបាក​ក្នុង​ការ​សម្រេច​ឱ្យ​បាន​ជោគ​ជ័យ។ ខណៈ​ដែល​ឪពុក​ម្ដាយ​ខ្លះ​យល់​ថា​ភាព​លំបាក​នេះ​អាច​ជា​សញ្ញាណ​នៃ​ភាព​អាត្មា​និយម ឬ​ក៏​ទម្រើស ប៉ុន្តែ​វា​មិន​មែន​ដូច្នោះ​ទេ។ កុមារ​តែង​តែ​មាន​ភាព​ស្ទាក់​ស្ទើរ​ក្នុង​ការ​រៀន​ពី​ការ​ចែក​រំលែក​ដែល​នេះ​គឺ​ជា​ផ្នែក​អភិវឌ្ឍ​មួយ។

យ៉ាង​ណា​មិញ ការ​ជួយ​ឱ្យ​កុមារ​រៀន​ចែក​រំលែក គឺ​មិន​ចាំ​បាច់​ត្រូវ​ការ​គន្លឹះ​ខ្លាំងៗ​នោះ​​ឡើយ​ប្រសិន​បើ​អ្នក​ដឹង​​ពីអ្វីដែលអ្នកគួររំពឹងបន្ទាប់ពីបង្រៀនពួកគេ។ ចំណុចដំបូងគឺត្រូវដឹងថាគំនិតចែករំលែកពិតជាពិបាកសម្រាប់​កុមារ​តូចៗ​ក្នុង​ការ​យល់។ ដោយ​សារ​តែ​អាយុ​តិច កុមារ​ជឿ​ថា​ពិភព​លោក​ដែល​នៅ​ជុំ​វិញ​ពួក​គេ គឺ​មាន​អ្វីៗ​ដែល​សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​គេ​ម្នាក់​តែ​ប៉ុណ្ណោះ។

bc2009 gianetti todd 81 wide

ប៉ុន្តែ មាន​ឪពុក​ម្ដាយ​ជា​ច្រើន​ទទួល​ភាព​ជោគជ័យ​ក្នុង​ការ​ជួយ​ឱ្យ​កូនៗ​របស់​ពួក​គេ​អភិវឌ្ឍ​ជំនាញ​ចែក​រំលែក​ដោយ​ការ​ធ្វើ​ជា​គំរូ​ដ៏​ល្អ​ដល់​ពួក​គេ។ ពិត​ជា​សំខាន់​ណាស់​ដែល​លោក​អ្នក​ត្រូវ​ឱ្យ​ពួក​គេ​ដឹង​ពី​អ្វី​ដែល​លោក​អ្នក​កំពុង​ធ្វើ និង​ធ្វើ​យ៉ាង​ណា​ឱ្យ​ពួក​គេ​យល់​ពី​សកម្មភាព និង​ទង្វើ​វិជ្ជមាន​របស់​លោក​អ្នក។ ពេល​ដែល​ពួក​គេ​សង្កេត​មើល​ភាព​វិជ្ជមាន​របស់​លោក​អ្នក​ជា​ប្រចាំ ពួក​គេ​នឹង​រៀន​តាម​លោក​អ្នក​ដោយ​មិន​ដឹង​ខ្លួន។

ក្នុង​នេះ​ដែរ​ក៏​មាន​ដំណាក់​កាល​អភិវឌ្ឍ​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​ជា​ច្រើន​ដែល​លោក​អ្នក​ត្រូវ​ដឹងដូច​ជា៖

អាយុ​ទើប​កើត ដល់ 18 ខែ៖ កុមារ​តូចៗ​ជា​ច្រើន​ត្រូវ​ការ​លេង និង​មិន​ចង់​ចែក​របស់​លេង​ទៅ​នរណា​ម្នាក់​ ហើយ​ក៏​មិន​ងាយ​ទទួល​គំនិត​នៃ​ការ​ចែក​រំលែក​ដែរ​។

អាយុ 2 ឆ្នាំ ដល់ 2 ឆ្នាំកន្លះ៖ ការ​លេង​ជាមួយ​មិត្តភក្ដិ​ គឺ​ជា​រឿង​ទូ​ទៅ ប៉ុន្តែ​វា​អាច​ជា​សញ្ញាណ​នៃ​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ចែក​រំលែក​ផង​ដែរ។

អាយុ 2 ឆ្នាំកន្លះ ដល់ 3 ឆ្នាំ៖ កុមារ​តែងតែ​រក​គ្នា​លេង​ជាមួយ ហើយ​នេះ​ក៏​អាច​ជា​ចំណុច​ដែល​ពួក​គេ​ចាប់​ផ្ដើម​ចែក​រំលែក​របស់​លេង និង​សម្ភារ​ផ្សេងៗ​បាន​ដោយ​មិន​មាន​ការ​សួរ​ផង​ដែរ។

អាយុ 4 ឆ្នាំ​ឡើង៖ កុមារ​ក្នុង​វ័យ​នេះ​រីករាយ​នឹង​លេង​ជាមួយ​មិត្ត​ភក្ដិ​ច្រើន​គ្នា ហើយ​សិល្បៈ​នៃ​ការ​ចែក​រំលែក​ក៏​ចាប់​ផ្ដើម​មាន​ដោយ​ធម្មជាតិ​ផង​ដែរ។

ប្រសិន​បើ​លោក​អ្នក​ដឹង​ហើយ​ថា​កូនៗ​របស់​លោក​អ្នក​អាច​ចាប់​ផ្ដើម​រៀន​ចែក​រំលែក​ទៅ​អ្នក​ដទៃ​ហើយ​ លោក​អ្នក​គួរ​តែ​លើក​ទឹក​ចិត្ត និង​សរសើរ​ពួក​គេ​ផង​ដែរ​ចំពោះ​ការ​ចែក​រំលែក​នោះ។ បន្ថែម​ពី​នេះ​ដែរ​ លោក​អ្នក​ក៏​គួរ​តែ​ណែនាំ​ពួក​គេ​ថា ការ​ចែក​រំលែក​របស់​លេង​មិន​មែន​សុទ្ធ​តែ​ត្រូវ​ឱ្យ​របស់​លេង​នោះ​ទៅ​មិត្ត​ជា​រៀង​រហូត​នោះ​ទេ គឺ​ពួក​គេ​អាច​យក​របស់​លេង​នោះ​មក​វិញ​បន្ទាប់​ពី​លេង​ចប់។ ទង្វើ​នេះ​អាច​ជម្រុញ​ឱ្យ​ពួក​គេ​ចូល​ចិត្ត​ចែក​រំលែក​ជាមួយ​អ្នក​ដទៃ ព្រោះ​ពួក​គេ​ដឹង​ថា ពួក​គេ​នឹង​ទទួល​បាន​របស់​លេង​មក​វិញ ហើយ​ពួក​គេ​រីករាយ​នឹង​ចែក​រំលែក​ដល់​អ្នក​ដទៃ​ជានិច្ច។

វិធីផ្សេងៗទៀតដើម្បីជួយកូនៗឱ្យចេះចែករំលែក៖

  • បង្កើតស្ថានភាពចែករំលែកនោះឱ្យមានភាពសប្បាយតាមតែអាចធ្វើទៅបាន
  • កុំ​សង្ឃឹម​ថា​កូនៗ​អាច​ចែក​រំលែក​តែ​ម្នាក់ លោក​អ្នក​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ចែក​រំលែក​មុន​ពួក​គេ
  • គាំទ្រការចែករំលែកដោយផ្ដល់មកវិញនូវការថើប ឱប និងសរសើរ
  • មិន​ត្រូវ​បង្ខំ​ឱ្យ​កុមារ​ចែក​របស់​របរ​របស់​ពួក​គេ​ឡើយ ព្រោះ​វា​អាច​ជា​ការ​ដាក់​ទណ្ឌ​កម្ម​សម្រាប់​ពួកគេ​
  • ជួយ​បង្កើត​ការ​ទាក់ទង​ក្នុង​សង្គម​ឱ្យ​ពួក​គេ​ជាមួយ​នឹង​កុមារ​ដទៃ​ទៀត​ដើម្បី​ឱ្យ​ពួក​គេ​អាច​អនុវត្ត​ជំនាញ​នៃ​ការ​ចែក​រំលែក​បាន

ជា​ការ​ពិត​ណាស់ សូម្បី​ដែល​កុមារ​ដែល​ចូល​ចិត្ត​ចែក​រំលែក​ក៏​អាច​មាន​អារម្មណ៍​ស្ទាក់​ស្ទើរ​ក្នុង​ការ​បោះបង់​របស់​របរ​របស់​ពួក​គេ​ដែរ ដូច្នេះ វា​ពិត​ជា​ចាំ​បាច់​​ណាស់​ក្នុង​ការ​មិន​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ខ្មាស់​អៀន​។ លោក​អ្នក​ត្រូវ​ព្យាយាម​ជម្រុញ​ទឹក​ចិត្ត​ពួក​គេ​នៅ​ពេល​ដែល​ពួក​គេ​បាន​ធ្វើ​រឿង​ល្អ​ដើម្បី​ឱ្យ​ពួក​គេ​មាន​ជំនឿ និង​បង្ហាញ​លទ្ធផល​នៃ​ការ​ចែក​រំលែក​រហូត​ដល់​ពួក​គេ​ធំ​ពេញ​វ័យ៕

ប្រភព៖ mom 365 share the love

Leave a comment

Please login to leave a comment. Optional login below.