ហេតុអ្វីជ្រើសរើសសាលាអន្តរជាតិ លីបឺធី?(ENG)
សាលាអន្តរជាតិ លីបឺធី ផ្ដល់នូវគុណភាពអប់រំជាលក្ខណៈអន្តរជាតិជាមួយនឹងកម្មវិធីសិក្សាបែបអាមេរិកតម្រូវតាមអ្នកសិក្សាភាសាអង់គ្លេសជាជនជាតិខ្មែរ។ សាលាយើងខ្ញុំមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ថ្នាក់ភាសាខ្មែរដល់សិស្សដែលសិក្សាពេញមួយថ្ងៃ។ សាលាអន្តរជាតិ លីបឺធី ស្ថិតនៅតំបន់ទួលគោកនៃរាជធានីភ្នំពេញ។ បច្ចុប្បន្ន យើងមានថ្នាក់មើលថែក្មេង ថ្នាក់មត្តេយ្យកម្រិតទាប ថ្នាក់មត្តេយ្យ និងថ្នាក់បឋមសិក្សា ពីទី 1 ដល់ទី 6។
ថ្នាក់បឋមសិក្សាត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា
អត្ថប្រយោជន៍នៃការសិក្សាតាំងពីវ័យក្មេង
យោងតាមប្រសាសន៍របស់លោកបណ្ឌិត អេឡែន បៀលីស្តុក នៃសាកលវិទ្យាល័យ យ៉ក បានឱ្យដឹងថា កុមារដែលគេណែនាំឱ្យចូលសិក្សាភាសាទីពីរតាំងពីអាយុនៅក្មេង នឹងអាចបណ្ដុះជំនាញនៃការអានបានប្រសើរបើប្រៀបទៅនឹងអ្នកដែលចេះតែមួយភាសា។ បន្ថែមពីនេះ កុមារដែលចេះពីរភាសាច្រើនតែរីករាយនឹងក្លាយជាអ្នកផ្ដល់ទំនាក់ទំនង និងដោះស្រាយបញ្ហាយ៉ាងអស្ចារ្យ។ ជំនាញ និងគុណភាពទាំងនេះជួយបង្កើនសមត្ថភាពនៃភាពឯករាជ្យ និងការអភិវឌ្ឍទៅរកភាពជោគជ័យក្នុងដំណើរជីវិតនាពេលអនាគត។
វិធីសាស្ត្របង្រៀន
សាលាអន្តរជាតិ លីបឺធី យើងខ្ញុំផ្ដោតសំខាន់ទៅលើការសិក្សាបែបសិស្សមជ្ឈមណ្ឌលក្នុងការបង្រៀនសិស្ស។ វិធីសាស្រ្តបែបសិស្សមជ្ឈមណ្ឌលនេះជួយឱ្យពួកគេមានការគិតប្រកបដោយភាពឯករាជ្យពេលដែលពួកគេត្រូវផ្ដោតអារម្មណ៍លើសកម្មភាពបង្រៀនពីគ្រូទៅកាន់សិស្ស។ វិធីសាស្ត្រទាំងនេះរួមបញ្ចូលទាំងការសិក្សាបែបរហ័សរហួនក៏បានរួមចំណែកជួយសិស្សក្នុងការដោះស្រាយបញ្ហា ដូចជា ការសិក្សាលក្ខណៈជាក្រុមដើម្បីបំពេញគម្រោងណាមួយ និងលក្ខណៈនៃការបង្រៀនដែលសិស្សទាំងឡាយត្រូវបានលើកទឹកចិត្តឱ្យចូលចិត្តការប្រកួតប្រជែងផ្អែកលើលក្ខខណ្ឌ និងអ្វីដែលពួកគេបានសិក្សា។