លក្ខណ​សម្បត្តិ​របស់​គ្រូ​បង្រៀន​៖ មាន​ភាព​ទាក់​ទាញ មាន​ការ​អភិ​វឌ្ឍ និង​រក្សា​គុណ​ភាព​គ្រូ​បង្រៀន (ENG)

DSC 0930

លីបឺធី ជា​សា​លា​ដែល​មាន​ទំហំ​​ល្មម​សម្រាប់​កុមារ​ដោយ​ផ្ដល់​ជូន​​នូវ​​គុណ​​ភាព​​​សិក្សា​​ខ្ពស់​​ដល់​សិស្សា​នុ​សិស្ស​។ យើង​បាន​បង្កើត​កម្ម​វិធី​សិក្សា​ដោយ​ផ្ទាល់​ដែល​មាន​លក្ខណៈ​បត់​បែន​តាម​អ្នក​សិក្សា​ភា​សា​អង់គ្លេស​ជា​ភាសា​ទី​ពីរ។ គ្រឹះ​ស្ថាន​ដែល​មាន​ទំហំ​ល្មម​នេះ​អាច​ផ្ដល់​នូវ​ការ​ធ្វើ​ការ​រវាង​គ្រូ​បង្រៀន និង​បុគ្គ​លិក​ដទៃ​ទៀត​មាន​ភាព​ចុះ​សម្រុង​ល្អ។ ឧទា​ហរណ៍ គ្រប់​សិស្ស​ទាំង​អស់​តែង​មាន​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​រៀងៗ​ខ្លួន។ ចំណែក​ឯ​គោល​បំណង​របស់​យើង​វិញ គឺ​ដើម្បី​សម្គាល់​ពី​កម្រិត​របស់​ពួក​គេ និង​អាច​ធ្វើ​ការ បង្រៀន​ពួក​គេ​តាម​មជ្ឈ​ដ្ឋាន​ដែល​មាន​ការ​គាំ​ទ្រ។ យើង​ស្វែង​រក​គ្រូ​បង្រៀន​ដែល​អាច​ធ្វើ​ការ​ប្រកប​ដោយ​ចំណង់ ភាព​ច្នៃ​ប្រឌីត​ និង​បង្ហាញ​លទ្ធ​ផល​ល្អ​ក្នុង​ការ​បង្រៀន។

ការ​ងារ​របស់​យើង​ផ្ដោត​សំខាន់​ទៅ​លើ​មូល​ដ្ឋាន​នៃ​ការ​សិក្សា​សម្រាប់​អនាគត តម្រង់​ការ​អភិវឌ្ឍ​ផ្នែក​ឫក​ពារ​ដល់​កុមារ និង​រៀប​ចំ​សិស្ស​ក្មេងៗ​ដើម្បី​ចូល​ទៅ​កាន់​ជីវិត​រៀន​សូត្រ​ដ៏​ល្អ​ប្រសើរ​សម្រាប់​ជីវិត។ ជា​ការ​ពិត​ណាស់ គោល​ដៅ​ចំបង​របស់​យើង​គឺ​រៀប​ចំ​សិស្ស​ក្នុង​ការ​រៀន​សូត្រ​តាម​កម្ម​វិធី​សិក្សា​បែប​អាមេរិក​ប្រកប​ដោយ​ភាព​ប្រកួត​ប្រជែង​ខ្ពស់​នា​ពេល​អនាគត។ នេះ​គឺ​ជា​ការងារ​ដ៏​សំខាន់ និង​មាន​ការ​ប្រកួត​ប្រជែង ហើយ​គ្រូ​ដែល​យើង​ជ្រើស​រើស​ត្រូវ​តែ​មាន​មហិច្ចតា​ខ្ពស់​ក្នុង​ការ​បង្រៀន​។

ផ្នែក​សំខាន់ៗ​របស់​ភាព​ទាក់​ទាញ៖

  • ផ្ដល់​ការ​ងារ​សម្បូរបែបសម្រាប់ជំនាញគ្រប់ប្រភេទ
  • វាយតម្លៃ និងផ្ដល់រង្វាន់សម្រាប់ការបង្រៀនដែលមានប្រសិទ្ធភាព

ការអភិវឌ្ឍរបស់គ្រូបង្រៀន៖

  • យើងតែងតែពិនិត្យមើលការអភិវឌ្ឍរបស់គ្រូជានិច្ចកាល
  • ភ្ជាប់ទំនាក់ទំនងរវាយគ្រូបង្រៀនជាមួយនឹងច្បាប់នៃការអភិវឌ្ឍ និងការបណ្ដុះបណ្ដាលផ្នែកបង្រៀន
  • យើងផ្ដល់នូវការវាយតម្លៃសម្រាប់ការអភិវឌ្ឍកម្មវិធីសិក្សា

ការពង្រឹងសមត្ថភាពគ្រូបង្រៀន៖

  • ផ្ដល់នូវការគាំទ្រ និងការលើកទឹកចិត្តយ៉ាងមុតមាំដល់គ្រូបង្រៀនដែលទើបចាប់ផ្ដើមអាជីព
  • បន្តអភិវឌ្ឍសមត្ថភាពដឹកនាំ និងបរិយាកាសសាលារៀន
  • បណ្ដុះបណ្ដាលបរិយាកាសសិក្សាដែលនឹងបង្ហាញផ្លែផ្កា
  • លទ្ធផលជាបញ្ហាចម្បងដែលយើងគិតគូរ

សូម​ដាក់​ពាក្យ​ធ្វើ​ការ​ដោយ​ផ្ទាល់​លើ​គេហ​ទំព័រ​នេះ ហើយ​​សូម​ភ្ជាប់​ប្រ​វត្តិ​រូប​សង្ខេប និង​លិខិត​សុំ​ធ្វើ​ការ (Cover Letter) ជាមួយ។ ប្រសិន​បើ​យើង​ខ្ញុំ​ត្រូវ​ការ​ពិនិត្យ​មើល​ព័ត៌មាន​លម្អិត​ផ្សេងៗ យើង​នឹង​សួរ​លោក​អ្នក​នៅ​ក្នុង​ការ​សម្ភាសន៍​ដោយ​ផ្ទាល់។

សម្រាប់អ្នកដែលចង់ស្វែងរកការងារធ្វើ សូមចូលទៅកាន់គេហទំព័រ teachingcambodia.com

Contact Us

Address

#168, Street 156
Phnom Penh, Cambodia 
This email address is being protected from spambots. You need JavaScript enabled to view it. 
Make appointment or visit school

Telephone

095 712 165 / 023 6312 857

Early Childhood Education

Teacher Training

Teacher training for those who may wish to follow Liberty Education's  curriculum can be arranged by appointment. Please contact the school for more information.