• Arts and Musics
  • Mathematics and the Sciences
  • Bilingual Education
  • Preparing for the Future

(ENG)

teacher recruitment full service 2

យើង​ខិត​ខំ​ទាំង​កាយ ទាំង​ចិត្ត​ដើម្បី​បង្ហាត់​គ្រូ​បង្រៀន​ខ្មែរ និង​បរទេស​ឱ្យ​មាន​សមត្ថ​ភាព។ អ្វីដែល​យើង​ត្រូវ​ការ​ពី​គ្រូ​បង្រៀន​នោះ​គឺ ប្រាជ្ញា កម្លាំង ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បង្រៀន​សិស្ស សមត្ថ​ភាព​ក្នុង​ការ​ប្រា​ស្រ័យ​ទាក់​ទង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​មាតា​បិតា មាន​ចិត្ត​ចង់​រៀន និង​អាច​សម្រប​សម្រួល​តាម​កាលៈ​ទេសៈ​ផ្សេងៗ​ដើម្បី​សម្រេច​គោល​ដៅ​របស់​យើង។

សាលា​រៀន​មួយ​ចំនួន​មាន​ទំហំ​ធំ​ប្រៀប​ដូច​ជា​រោង​ចក្រ ហើយ​សាលា​រៀន​មួយ​ចំនួន​ទៀត​មាន​ទំហំ​តូច​ប្រៀប​ដូច​ជា​ហាង​តូចៗ។ អ្វី​ដែល​យើង​កត់​សម្គាល់​ឃើញ​នោះ​គឺ​ថា​យើង​មាន​ថ្នាក់​តូចៗ​មែន ប៉ុន្តែ ទំនាក់​ទំនង​រវាង​គ្រូ​និង​សិស្ស​មាន​ភាព​ជិត​ស្និទ្ធ។ ដូច្នេះ​ហើយ យើង​បាន​ប្រឹង​ប្រែង​គ្រប់​លទ្ធ​ភាព​ដើម្បី​បង្កើត និង​រក្សា​នូវ​បរិយា​កាស​មាន​ផាសុក​ភាព និង​គ្មាន​ភាព​តាន​តឹង​ដែល​ជា​ផ្នែក​មួយ​ជំរុញ​ឱ្យ​ការ​សិក្សា និង​ភាព​ច្នៃ​ប្រឌិត​មាន​ភាព​រីក​ចម្រើន។

សាលា​អន្តរ​ជាតិ លីបឺធី មាន​ការ​រំពឹង​ទុក​ខ្ពស់​សម្រាប់​អ្នក​ផ្ដល់​ការ​អប់​រំ​ជា​ភាសា​ខ្មែរ។ យើង​បាន​ជួយ​សិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា និង​កំពុង​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ទាំង​ឡាយ​ដែល​មាន​មហិច្ច​តា និង​ចង់​ធ្វើ​ការ​ដែល​ទាម​ទារ​ឱ្យ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ និង​អ្នក​ដែល​មានចិត្ត​ចង់​រៀន​ជំនាញ​ថ្មី ដូច​ជា​ជំនាញ​ទី​ផ្សារ និង​ការ​បោះពុម្ព​ដោយ​ប្រើ​កុំព្យូទ័រ។ ដូច្នេះ យើង​អាច​ទាក់​ទាញ​បាន​បុគ្គ​លិក​ជា​ច្រើន​ដែល​​ចូល​ចិត្ត​បង្រៀន និង​អ្នក​ដែល​មាន​មោទន​ភាព​លើ​ការ​ងារ​របស់​ពួក​គេ។ ប៉ុន្តែ​ យើង​ក៏​មាន​សកម្ម​ភាព​លេង​កម្សាន្ត​សប្បាយ​សម្រាប់​ការ​សិក្សា និង​ការ​ធ្វើ​ការ​ជាមួយ​សិស្ស​ក្មេងៗ​សម្រាប់​ជា​រង្វាន់​នៃ​ការ​ងារ​របស់​លោក​អ្នក។

សេចក្ដីណែនាំ និងលក្ខណៈទូទៅដែលយើងសង្ឃឹមថាទាក់ទាញ និងបណ្ដុះបណ្ដាល៖

  • ជំនាញភាសាអង់គ្លេសដ៏ល្អប្រសើរ
  • ជំនាញកុំព្យូទ័រ  ស្មារតីចង់រៀន និងទទួលនូវភាពកើនឡើងនៃកម្រិតទំនួលខុសត្រូវ
  • អាចរៀបចំ និងសម្រេចផែនការដោយគ្មានការត្រួតត្រា
  • អាចនិយាយភាសាអង់គ្លេសបានប្រកបដោយភាពគួរឱ្យទុកចិត្ត និងមានភាពរីករាយក្នុងការនិយាយ

សាលា​អន្តរ​ជាតិ លីបឺធី នឹង​បង្ហាត់​បង្រៀន​អ្នក​ដែល​ប្ដេជ្ញា​ថា​នឹង​រៀន​សូត្រ ហើយ​និង​មាន​ចិត្ត​ចង់​ទទួល​បាន​ជោគ​ជ័យ។ សាលា​អន្តរ​ជាតិ លីបឺធី មាន​ការ​រំពឹង​ទុក​ខ្ពស់​សម្រាប់​អ្នក​ផ្ដល់​ការ​អប់​រំ​ជា​ភាសា​ខ្មែរ។ យើង​បាន​ជួយ​សិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា និង​កំពុង​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ទាំង​ឡាយ​ដែល​មាន​មហិច្ចតា​ និង​ចង់​ធ្វើ​ការ​ដែល​ទាម​ទារ​ឱ្យ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ និង​អ្នក​ដែល​មាន​ចិត្ត​ចង់​រៀន​ជំនាញ​ថ្មី ដូច​ជា​ជំនាញ​ទីផ្សារ និង​ការ​បោះ​ពុម្ព​ដោយ​ប្រើ​កុំព្យូទ័រ។ ដូច្នេះ យើង​អាច​ទាក់​ទាញ​បាន​បុគ្គ​លិក​ជា​ច្រើន​ដែល​មាន​ចូល​ចិត្ត​បង្រៀន និង​អ្នក​ដែល​មាន​មោទន​ភាព​លើ​ការងារ​របស់​ពួក​គេ។ ប៉ុន្តែ យើង​ក៏​មាន​សកម្ម​ភាព​លេង​កម្សាន្ត​សប្បាយ​សម្រាប់​ការ​សិក្សា និង​ការ​ធ្វើ​ការ​ជាមួយ​សិស្ស​ក្មេងៗ​សម្រាប់​ជា​រង្វាន់​នៃ​ការងារ​របស់​លោក​អ្នក។

សូម​ដាក់​ពាក្យ​ធ្វើ​ការ​ដោយប្រើ​សំណុំ​បែប​បទ​របស់​យើង​ដោយ​ផ្ទាល់​លើ​អ៊ិន​ធើ​ណែត។ ហើយ​សូម​ភ្ជាប់​ជាមួយ​នូវ​ប្រវត្តិរូប និង​លិខិត​ស្នើសុំ​ការ​ងារ (Cover letter)។ ប្រសិនបើយើងចង់ពិនិត្យមើលព័ត៌​មាន​បញ្ជាក់​អត្ត​សញ្ញាណ​របស់​លោក​អ្នក យើង​នឹង​ពិនិត្យ​បន្ថែម​ពេល​ជួប​សម្ភាស​ផ្ទាល់​តែ​ម្ដង។

សម្រាប់អ្នកដែលចង់ស្វែងរកការងារ អាចចូលទៅកាន់គេហទំព័រ teachingcambodia.com

Locate us on map

Liberty's Facebook Wall

ការ​អភិវឌ្ឍ​ខួរ​ក្បាល​បង្ហាញ​ថា​កុមារ​សមត្ថភាព​កើន​ឡើង​ក្នុង​ការ​យល់​ដឹង​ពី​បរិស្ថាន​ជុំវិញ​របស់​ពួក​គេ​។ ខណៈពេល​ដែល​កុមារ​លូតលាស់ និង​អភិវឌ្ឍ ពួកគេ​នឹង​រៀន​ពី​វត្ថុ​ថ្មីៗ និង​ចាប់ផ្ដើម​ដោះស្រាយ​បញ្ហា​ដែល​គេ​ជួប​ប្រទះ​រាល់​ថ្ងៃ។ អានបន្ត៖ https://goo.gl/VQcvS6 Brain development shows a child’s increasing ability to understand his or her environment. As children grow and develop, they will learn many new things and begin to solve problems in their daily life. Read more: https://goo.gl/VQcvS6
2018-05-22T04:00:31+0000
សាលាអន្តរជាតិ លីបឺធី មានកម្មវិធីសិក្សាត្រឹមត្រូវគ្រប់កម្រិតសិក្សា មានបុគ្គលិកម៉ត់ចត់ និងមានបរិយាកាសសិក្សាដ៏មានផាសុកភាព។ សូមមកកាន់សាលាដោយផ្ទាល់សម្រាប់ព័ត៌មានលម្អិត។ ទទួលចុះឈ្មោះជារៀងរាល់ថ្ងៃ។ Liberty has organized curricula for all levels, dedicated staff, and a comfortable learning environment. Please drop by the school for more information, enrollment is ongoing. ______________________________ សាលាអន្តរជាតិ លីបឺធី | Liberty International School Tel: 023 631 2857 / 095 712 165 # 168, St. 156, Sangkat Teuk Laok II, Khan Toul Kork, Phnom Penh www.libertycambodia.com #internationalschool #phnompenh
2018-05-20T03:00:00+0000
ចាប់ផ្ដើមសិក្សាអក្សរ និងគណិតវិទ្យាចាប់ពីវ័យតូចៗនៅសាលាអន្តរជាតិ លីបឺធី លោកអ្នកនឹងទទួលបាននូវបរិយាកាសសិក្សាដ៏ល្អ និងមានកម្មវិធីសិក្សាសម្រាប់ថ្នាក់អប់រំកុមារតូចដើម្បីជំរុញឱ្យមានគំនិតច្នៃប្រឌិដ្ឋ និងគំនិតបង្កើតថ្មី។ Literacy and numeracy start early at LIS. We provide a supportive environment and deliver an organized nursery education curriculum(ECE) to encourage creativity and initiative. ______________________________ សាលាអន្តរជាតិ លីបឺធី | Liberty International School Tel: 023 631 2857 / 095 712 165 # 168, St. 156, Sangkat Teuk Laok II, Khan Toul Kork, Phnom Penh www.libertycambodia.com #nursery_preschool_kindergarten_primary_Khmer_English #internationalschool #phnompenh
2018-05-18T12:30:00+0000