សិក្ខាសាលាស្ដីពីការថែទាំរបស់ឪពុកម្ដាយ (ENG)
សាលាអន្តរជាតិ លីបឺធី ព្យាយាមបង្កើតសិក្ខាសាលា ឬការធ្វើបទបង្ហាញពីការថែទាំរបស់ឪពុកម្ដាយចំពោះកូនៗរៀងរាល់ 3 ទៅ 6 ខែ
ឪពុកម្ដាយរបស់សិស្សមានការពេញចិត្តចំពោះសិក្ខាសាលានេះ ហើយយើងខ្ញុំក៏សូមអរគុណដល់កញ្ញា ហ្កាប្រីអ៊ែល អេក (Gabrielle Ek) សម្រាប់ការអញ្ជើញចូលរួមធ្វើជាវាគ្មិនចំនួនពីរដងនាពេលកន្លង។
គោលបំណង
គោលបំណងនៃវគ្គសិក្សាសិក្ខាសាលាសម្រាប់ការមើលថែទាំនេះដើម្បី៖
- បង្កើនទំនាក់ទំនងរវាងសាលា និងឪពុកម្ដាយ និងបង្កើនកិច្ចសហការ
- ទទួលបទពិសោធន៍ និងយល់ពីតួនាទីនៃការចូលរួមរក្សាគុណភាពបរិយាកាសសិក្សាដល់កូនៗ
- អភិវឌ្ឍភាពជាក់ស្ដែងពីអាយុរបស់កុមារសម្រាប់ចំណេះដឹង និងការលូតលាស់
- បង្ហាញពីតម្លៃនៃការតម្រង់ទិស និងអាកប្បកិរិយាដើម្បីស្វែងរកនូវវិធីសាស្រ្តណែនាំក្មេង
- ស្វែងយល់ និងផ្ដល់នូវការអនុវត្តប្រកបដោយសុវត្ថិភាព និងផាសុកភាពនៅតាមគេហដ្ឋានដូចជា អាហារូបត្ថម្ភ ការសង្គ្រោះបន្ទាន់ សុខភាពល្អ ការធ្វើលំហាត់ប្រាណ ការគ្រប់គ្រងសម្ពាធ និងការបង្ការពីគ្រោះថ្នាក់ផ្សេងៗ
- ពិភាក្សាព័ត៌មានគ្រួសារចាំបាច់ពីកម្រិតអភិវឌ្ឍរបស់ក្មេង ទម្លាប់លេង និងទទួលទានអាហារ ទម្លាប់ប្រចាំថ្ងៃ ការរៀនស្វែងយល់ពីបរិបទថ្មី និងកម្រិតដែលពួកគេមិនអាចមានលទ្ធភាពធ្វើបាន
- អភិវឌ្ឍ និង/ឬ បង្កើនទំនុកចិត្តដើម្បីគ្រប់គ្រងតួនាទីចាំបាច់របស់ឪពុកម្ដាយនៅក្នុងសង្គមមួយដែលកំពុងផ្លាស់ប្ដូរ
- បង្កើនទំនាក់ទំនង និងការប្រាស្រ័យទាក់ទងក្នុងគ្រួសារ
សម្រាប់លោកអ្នកដែលចង់បានឯកសារស្ដីពីការធ្វើបទបង្ហាញរយៈពេលពីរដងនេះ សូមមកកាន់ការិយាល័យរបស់យើងខ្ញុំក្នុងម៉ោងធ្វើការ។